1 line
1.0 KiB
Plaintext
1 line
1.0 KiB
Plaintext
\c 12 \v 1 នៅថ្ងៃនោះអ្នកនឹងពោលថា «ព្រះអម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គ។ ទោះបីព្រះអង្គព្រះពិរោធនិងទូលបង្គំ សេចក្ដីក្រោធនោះបានបែរចេញទៅ ហើយព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។ \v 2 មើល៍! ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំខ្ញុំនឹងទុកចិត្តដោយមិនខ្លាចឡើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ នឹងជាចម្រៀងខ្ញុំច្រៀង។ ព្រះអង្គបានសង្គ្រោះខ្ញុំ»។ |