Pagnarith_km_isa_text_ulb/30/03.txt

1 line
1.1 KiB
Plaintext

\v 3 \v 4 \v 5 ដូច្នេះការពឹងអាងលើស្តេចផារ៉ោន នឹងនាំឱ្យអ្នករាល់គ្នាមានសេចក្តីខ្មាសវិញ ហើយការជ្រកកោនក្រោមម្លប់នៅស្រុកអេស៊ីបនឹងនាំឱ្យអ្នករាល់គ្នាអាប់មុខវិញ។ ត្បិតចៅហ្វាយរបស់គេសុទ្ធតែនៅក្រុងសូអាន ពួកទូតរបស់អ្នករាល់គ្នាបានមកដល់ក្រុងហានេសដែរ។ គេនឹងអាម៉ាស់មុខដោយព្រោះសាសន៍នោះមិនអាចជួយអ្វីដល់គេបាន ជាសាសន៍ដែលមិនបានជាជំនួយ ឬ សង្គ្រោះអ្វីឡើយតែបែរជានាំឱ្យមានសេចក្តីអាម៉ាស់ និង សេចក្តីអាប់យសប៉ុណ្ណោះ។