Pagnarith_km_isa_text_ulb/37/21.txt

1 line
1.5 KiB
Plaintext

\v 21 រួចអេសាយជាកូនអ័ម៉ូសចាត់គេឱ្យទៅទូលព្រះបាទហេសេគាថា "ព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែលមានបន្ទូលថា "ដោយព្រោះអ្នកបានអធិស្ឋានដល់យើងពីក្តីបារម្ភចំពោះសានហេរីបជាស្តេចស្រុកអាស្ស៊ីរី \v 22 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលពីដំណើរស្តេចនោះ "នាងក្រមុំក្រុងស៊ីយ៉ូនស្តីបន្តោស ហើយសើចចំអកដាក់អ្នកដោយប្រមាថមើលងាយអ្នក កូនស្រីក្រុងយេរូសាឡិមគ្រវីក្បាលដាក់អ្នក។ \v 23 តើអ្នកបានប្រជែង និង ប្រមាថដល់អ្នកណា? តើបានទាស់ប្រឆាំងនឹងអ្នកណា ដែលអ្នកបានដំឡើងសម្លែង ហើយបើកភ្នែកងើបឡើងខ្ពស់យ៉ាងដូច្នេះ? គឺទាស់នឹងព្រះដ៏វិសុទ្ធជាព្រះនៃសាសន៍អ៊ីស្រាអែល។