Pagnarith_km_isa_text_ulb/59/14.txt

1 line
1.1 KiB
Plaintext

\v 14 ​យុត្តិ‌ធម៌ ត្រឡប់ចេញឆ្ងាយ ហើយសេចក្តីសុចរិតនៅឆ្ងាយ ពីសេចក្តីពិត ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្ដាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន។ \v 15 សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយ រីឯអ្នកដែលងាកចេញពីអំពើអាក្រក់រមែងតែងតែ ធ្វើឱ្យខ្លួនគេក្លាយជាជនរងគ្រោះ។ ព្រះអម្ចាស់បានឃើញដូច្នេះហើយព្រះអង្គមិនសព្វព្រះហឫទ័យ ហើយ​យល់​ឃើញ​ថា នោះ​ជា​ការ​អាក្រក់ ដែល​គ្មាន​យុត្តិ‌ធម៌សោះ។