Pagnarith_km_isa_text_ulb/07/01.txt

1 line
1.3 KiB
Plaintext

\c 7 \v 1 នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា ហើយ​រេស៊ីន ជា​ស្តេច​ស្រុក​អារ៉ាម ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អីុស្រា‌អែល បាន​លើក​ទ័ព​ឡើងទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ប៉ុន្តែ ពួកគេមិន​អាច​វាយ​ចូល​បាន​ឡើយ។ \v 2 មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា ជនជាតិ​អារ៉ាមបាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​។ ព្រះទ័យនៃ​ព្រះ‌បាទ​អេហាស និង​ប្រជា‌រាស្ត្រ​ត្រូវញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។