1 line
1018 B
Plaintext
1 line
1018 B
Plaintext
\v 5 យើងរំពៃមើល តែគ្មាននរណាម្នាក់មកជួយយើងទេ យើងអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់គាំទ្រយើងឡើយ ដូច្នេះ យើងក៏ប្រើឫទ្ធិបារមីរបស់យើង ដើម្បីសង្គ្រោះខ្លួនយើង ហើយប្រើកំហឹងរបស់យើង ដើម្បីគាំទ្រយើង។ \v 6 យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។ |