Pagnarith_km_isa_text_ulb/46/01.txt

2 lines
972 B
Plaintext

\c 46 \v 1 ព្រះ​បាល​បរា‌ជ័យ​ហើយ ព្រះ‌នេបូ​ក៏​អស់​ឫទ្ធិ​ដែរ។ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ
របស់​ទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​នឿយ‌ហត់ ព្រោះ​មាន​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ខ្នង​វា។ \v 2 ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិ ពួក​គេ​ មិន​អាច​ដោះ​បន្ទុក​របស់​ពួកគេ​បានផង ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។