1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 8 ដ្បិតយើង ព្រះអម្ចាស់យើងស្រឡាញ់យុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ និងអំពើឃោរឃៅណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។ \v 9 គ្រប់ទាំងប្រជាជាតិនឹងស្គាល់កូនចៅរបស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលបានឃើញពួកគេនឹងទទួលស្គាល់ថា ពួកគេជាប្រជាជនដែលព្រះអម្ចាស់បានប្រទានពរ។ |