Pagnarith_km_isa_text_ulb/48/03.txt

1 line
1.4 KiB
Plaintext

\v 3 «យើង​បានប្រកាសប្រាប់អ្នក តាំង​ពី​យូរ‌ណាស់​មក​ហើយ សេចក្ដី​ដែលចេញ​ពី​មាត់​យើង​ ហើយឲ្យ​អ្នកគេបាន​ដឹង​ យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​មែន ហើយក៏កើត​មួយជា​រំពេច​ដែរ។ \v 4 ដ្បិត​យើង​បាន​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង​ចចេស សាច់ដុំករបស់អ្នករឹងដូចដែកហើយថ្ងាសរបស់អ្នកដូចជាលង្ហិន \v 5 ហេតុនេះហើយ បានជាខ្ញុំប្រាប់អោយអ្នកបានដឹងជាមុន យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ការដែលនឹង​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​និយាយ​ថា «គឺ​រូប​ព្រះ​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ» ឬ «គឺ​រូប​ព្រះ​ដែល​ខ្ញុំ​បង្កើត បាន​ធ្វើ​ឲ្យ​ការ​កើត​មក»។