Pagnarith_km_isa_text_ulb/31/05.txt

1 line
1.9 KiB
Plaintext

\v 5 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងការពារក្រុងយេរូសាឡិមដូចសត្វស្លាបហើរការពារសម្បុកវាដែរ ព្រះអង្គនឹងការពារ ជួយ សង្គ្រោះគេ ព្រះអង្គនឹងហោះពីលើទាំងរេរា។ \v 6 ចូរត្រឡប់បែរមករកព្រះអង្គ ដែលអ្នករាល់គ្នាបានបែរចេញពីទ្រង់ ពួកកូនចៅអុីស្រាអែលអើយ។ \v 7 ត្បិតនៅថ្ងៃនោះមនុស្សគ្រប់គ្នានឹង បោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាសដែលគេធ្វើដោយដៃរាប់ថាអំពើបាប។ \v 8 ជនជាតិអាសស៊ើរនឹងដួលស្លាប់ដោយ សារដាវ ហើយដាវនោះមិនមែនជារបស់មនុស្សឡើយ។ គេនឹងរត់គេច ពីដាវនោះ ហើយពួកកំលោះៗរបស់គេនឹងត្រូវចាប់ជាឈ្លើយ។ \v 9 ពួកគេនឹងរត់ទៅទាំងញាប់ញ័រ ហើយមេទ័ពរបស់ពួកគេនឹងរន្ធត់ខ្លាចទង់ជ័យរបស់ព្រះអម្ចាស់ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់ ដែលភ្លើងរបស់ព្រះអង្គបញ្ឆេះក្រុងស៊ីយ៉ូន ហើយដុត ដង្វាយថ្វាយព្រះអង្គនៅក្រុងយេរូសាឡិម។