\v 4 មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រ ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា។ ព្រះអម្ចាស់នៃពិភពទាំងមូលកំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សម្រាប់​ចូល​ច្បាំង។ \v 5 អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗគឺ​មក​ពី​ជើង​មេឃ គឺព្រះអម្ចាស់និង​គ្រឿង​អាវុធនៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។