\v 17 ពួក​មនុស្សអំនួតនឹង​ត្រូវ​បាក់មុខ ហើយការសើចឡកឡើយរបស់មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះដែរ ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់ ដែល​​ត្រូវ​លើក​តម្កើង នៅថ្ងៃនោះ។ \v 18 គ្រប់ទាំងរូបព្រ ក្លែងក្លាយទាំងនោះ នឹងត្រូវវិនាសបាត់អស់។ \v 19 ​មនុស្សនឹង​ចូល​ទៅ​ក្នុង​រអាង​ថ្មហើយ​ក្នុង​រូង​ដី ដើម្បី​គេច​​ពី​ព្រះ‌សេចក្តីក្រោធនៃ​ព្រះ‌អម្ចាស់ និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ នៅគ្រា​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដីនេះ។