\c 34 \v 1 ឱ្យប្រជាជាតិទាំងឡាយអើយ ចូរចូលមកជិតហើយប្រុងស្តាប់ ផែនដី និង អ្វីដែលលើផែនដីចូរស្តាប់ ពិភពលោក និងអ្វីៗដែលនៅលើពិភពលោកផង។ \v 2 ត្បិតព្រះអម្ចាស់មានព្រះទ័យខ្ញាល់នឹងប្រជាជាតិទាំងអស់ ហើយ ព្រះអង្គមានព្រះទ័យពិរោធចំពោះកងទ័ពរបស់គេទាំងប៉ុន្មាន ព្រះអង្គបានបំផ្លាញគេទាំងស្រុង ព្រះអង្គបានបញ្ជូនគេទៅឱ្យខ្មាំងសម្លាប់គ្មានសល់។