\v 18 ស្ដេច​របស់​ប្រជា‌ជាតិ​នានា​សុទ្ធ​តែ​សម្រាកយ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។ \v 19 រីឯអ្នកវិញអ្នកត្រូវគេទម្លាក់ចេញពីផ្នូរ ដូចមែកដែលគេបោះចោល។ គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទម្លុះ​ដោយ​ដាវហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង។ \v 20 អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ពី​ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នកហើយ​បាន​សម្លាប់​ប្រជាជន​របស់​អ្នក​ផង ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។