\v 25 នៅគ្រប់ទាំងភ្នំខ្ពស់ និង ភ្នំតូចទាំងប៉ុន្មានមានជ្រោះ និង ផ្លូវទឹក ជាថ្ងៃដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងការដែលកំពែងទាំងប៉ុន្មានត្រូវរលំ។ \v 26 ពន្លឺព្រះច័ន្ទនឹងភ្លឺដូចពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង ដូចជាពន្លឺថ្ងៃប្រាំពីររួមគ្នាតែមួយបំភ្លឺពេលថ្ងៃ។ ព្រះអម្ចាស់នឹងរុំកន្លែងដែលបាក់បែកនៃប្រជាជនព្រះអង្គ ហើយព្យាបាលរបួសឈឺចាប់របស់គេឲ្យបានជាវិញ។