\v 20 នៅ​ថ្ងៃ​នោះ យើង​នឹង​ហៅ​អ្នក​បម្រើ​របស់​យើង ឲ្យ​មក គឺ​អេលា‌គីម​ជា​កូន​ហ៊ីលគី‌យ៉ា \v 21 យើង​នឹង​យក​អាវ​យស​របស់​អ្នក​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កម្លាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​អ្នក​ផង យើង​នឹង​ដក​អំណាច​របស់​អ្នកប្រគល់​ទៅ​ឲ្យ​គាត់។ គាត់​នឹង​ថែ‌រក្សា​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែ‌រក្សា​កូន។ \v 22 យើង​នឹង​ប្រគល់​កូន​សោ​វាំង របស់​ស្ដេច​ដាវីឌ​ឲ្យ​គាត់ ដាក់​លើ​ស្មា​គាត់ គាត់​នឹង​បើក ឥត​មាន​អ្នក​ណា​បិទ​បាន​ឡើយ ហើយ​បើ​គាត់​បិទ ក៏​គ្មាន​នរណា​បើក​បាន​ដែរ។