\v 15 នៅគ្រានោះក្រុងទីរ៉ុសនឹងត្រូវគេបំភ្លេចចោលអស់រយៈពេលចិតសិបឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ​រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចម្រៀង​របស់​ស្រី​ពេស្យា៖ \v 16 «ស្ត្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយចូរ​យក​ពិណដើរលេងជុំវិញក្រុង ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​អ្នក​ឡើង​វិញ»។