\v 13 ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! ស្រុក​នោះ​លែង​មាន​ប្រជា‌ជន​ទៀត​ហើយព្រោះ​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះ ក្លាយ​ទៅ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម​របស់​គេ គេ​បាន​រំលំ​ដំណាក់ទាំង​ប៉ុន្មាន​នៃ​ក្រុង​ទីរ៉ុស គេ​បំផ្លាញ​ក្រុង​នោះ​អស់​រលីង។ \v 14 នាវា​ទាំង‌ឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិតជំរករបស់អ្នកត្រូវបានបំផ្លាញ។