\v 3 ផែនដីនឹងត្រូវខ្ចេចខ្ទីទាំងស្រុង ហើយស្ងាត់សូន្យឈឹង ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។ \v 4 នៅផែនដីនឹងសោកសង្រេង គេធ្លាក់ខ្សោយគ្មានកម្លាំង អស់មនុស្សជាន់ខ្ពស់នឹងត្រូវថយចុះទៅ។ \v 5 ផែនដីនឹងត្រូវអាស្រូវដោយសារមនុស្សបំផ្លាញ ពួកគេបានល្មើសនឹងក្រឹត្តិវិន័យ​ ពួកគេបានបំពាននឹងច្បាប់ទាំងប៉ុន្មាន ហើយបំបែកសេចក្តីសញ្ញទាំងប៉ុន្មានដែលនៅអស់កល្បជានិច្ច។