\v 7 ប៉ុន្តែ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ពួក​គេ​មិន​អាច​សម្រេច​ការ​ទាំង​នេះ​បាន​ទេ ការ​ទាំង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ។ \v 8 ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ។ ក្នុង​រវាង​ហុក‌សិប​ប្រាំ​ឆ្នាំ​ទៀត អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យ លែង​មាន​ឈ្មោះ​ថា​ប្រជា‌ជន​ទៀត​ហើយ។ \v 9 ឯ​ក្បាល​របស់​ពួក​អេប្រាអិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ ប្រសិន‌បើ​អ្នក​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​អ្នក​មិន​បាន​តាំង​នៅ​ជាប់​ឡើយ"»។