\v 4 មើល៍ អ្នក​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក និង​ ឈ្លោះប្រកែកហើយវាយដោយកណ្តាប់ដៃ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាមគោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​ឲ្យ​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។ \v 5 តើការតមអាហារដែលយើងចង់បាន​គឺជាថ្ងៃដែលមនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ឬ? អ្នក​រាល់​គ្នា​ឱន​ក្បាល ដូច​ដើម​ត្រែង​ត្រូវ​ខ្យល់​បក់ ហើយ​ក្រាល​សំពត់​ធ្មៃ និង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន តើ​ធ្វើ​បុណ្ណឹង​ល្មម​ឬ?​ តើអ្នកពិតជាហៅការតមនេះជាថ្ងៃដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ?