\v 5 ដ្បិត​ថ្ងៃ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ធ្វើ​ឲ្យ​មាន​ចលាចល ជាថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត នៅជ្រលងភ្នំនៃនិមិត្តគឺការបាក់បែកនៃកំពែងហើយប្រជាជននាំគ្នាស្រែកនៅតាមភ្នំ។ \v 6 កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មកហើយ​ក៏​មាន​រទេះ​ចម្បាំង និង​កង‌ពល​សេះមក​ជា​មួយ​ដែរ។ រីឯ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។ \v 7 យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​អ្នក បាន​ពេញ​ដោយ​រទេះ​ចម្បាំង ហើយទ័ពសេះនឹងឈរជើងនៅមាត់ទ្វារ។