\c 6 \v 1 នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អ៊ូសៀស​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ហើយ​បាន​តម្កើង​ឡើង ចំណែករំយោល​ព្រះ‌ពស្ត្រ​សាយ​​ពេញ​ក្នុង​ព្រះ‌វិហារ។ \v 2 នៅ​ពី​លើ​ព្រះអង្គ មាន​ពពួក​សេរភីម ហើយសេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។