\v 10 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះអង្គ ពីផែនដី នឹងអស់អ្នកដែលនៅតាមសមុទ្រ ហើយនៅតាមកោះ និងមនុស្សទាំងអស់ផង។ \v 11 សូមអ្នក​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​ទីក្រុងស្រែកឡើង អ្នកតាម​ភូមិ​ដែលមានមនុស្សកេដាររស់នៅ ចូរ​​បន្លឺ​ដោយអំណរ! សូម​អ្នក​ក្រុង​សេឡា​ ​ស្រែក​ច្រៀង! សូម​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​ ​ស្រែក​អបអរ‌សាទរ។