\c 14 \v 1 ព្រះអម្ចាស់នឹងអាណិតអាសូរលោកយ៉ាកុប។ ព្រះ ‌ អង្គនឹងជ្រើសរើសជន ‌ ជាតិអ៊ីស្រា ‌ អែលម្ដងទៀតហើយប្រគល់ពួកគេមកក្នុងទឹកដីរបស់ពួកគេវិញ ពួកជនបរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​លោកយ៉ាកុប។ \v 2 ប្រជាជាតិនានានឹងនាំពួកគេទៅស្រុករបស់គេ។ នៅ​លើ​ទឹក​ដី​របស់ព្រះ‌អម្ចាស់ អ៊ីស្រា‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជាអ្នកបំរើប្រុសស្រី។ គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​នឹង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ខ្លួន​វិញ។