\v 20 នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះរបស់​ពួកគេ​ដែល​បានធ្វើ​ពី​មាសហើយនិងប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ​បង្គំ ទៅ​ឲ្យ​សត្វកណ្តុរនិងសត្វ​ប្រចៀវ។ \v 21 មនុស្ស​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គំលាតថ្ម និង​ក្រហែង​ភ្នំ ដើម្បី​គេច​ចេញពី​ព្រះ‌ពិរោធ​នៃ​ព្រះ‌អម្ចាស់ និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ពេល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដីនេះ។ \v 22 ចូរឈប់ទុក្ខចិត្តមនុស្ស​ ដើម្បីគ្រាន់តែដកខ្យល់ដង្ហើមចេញ​ចូល​តាម​រន្ធ​ច្រមុះ​ ដ្បិត​តើ​គេ​មាន​តម្លៃប៉ុណ្ណា​ទៅ?