Pagnarith_km_isa_text_ulb/66/22.txt

1 line
1.1 KiB
Plaintext
Raw Normal View History

\v 22 ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​បង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​យ៉ាង​ណា ពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ \v 23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី និង​រៀង​រាល់​ថ្ងៃ​សប្ប័ទ មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយ‌បង្គំ​យើង។