\v 13 មើល៍! អ្នកបម្រើរបស់យើង នឹងប្រព្រឹត្ដដោយឈ្លាសវៃ អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន ហើយត្រូវលើកតម្កើង។ \v 14 មានមនុស្សច្រើនឃើញទ្រង់គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខទ្រង់លែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។