Pagnarith_km_isa_text_ulb/14/01.txt

1 line
1.5 KiB
Plaintext
Raw Normal View History

\c 14 \v 1 ព្រះ‌អម្ចាស់​អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ាកុប ព្រះអង្គ​នៅ​តែ​ជ្រើស​រើស ជន‌ជាតិ​អុីស្រា‌អែល​ដដែល ព្រះអង្គ​នឹង​ឲ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ ជន​បរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប។ \v 2 ជាតិ​សាសន៍​ផ្សេងៗ​នឹង​ជួយ​ជន‌ជាតិ​អុីស្រា‌អែល ឲ្យ​វិល​ត្រឡប់​ទៅទឹកដីគេ​វិញ។ ហើយ ទឹក​ដី​របស់ព្រះ‌អម្ចាស់ អុីស្រា‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​អ្នកបម្រើ។ ពួកគេ​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់‌សង្កិន​ខ្លួន មកក្រោមខ្លួនដែរ។