Chan_Sy_km_job_text_ulb/42/01.txt

2 lines
1.1 KiB
Plaintext

\c 42 \v 1 លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖ \v 2 «ទូលបង្គំ​ដឹងថា
ព្រះអង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​ធ្វើ​ឲ្យ​ព្រះអង្គ ឈប់បាន​ឡើយ។ \v 3 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ? ដ្បិត ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដី ដោយ​ពុំ​ដឹង​ខ្លួន គឺ​ជាអ្វីដែល​លើស​​ពីការយល់ដឹង ដែល​ទូលបង្គំ​មិនបាន​​ដឹងពីមុន។