Chan_Sy_km_job_text_ulb/05/23.txt

1 line
950 B
Plaintext

\v 23 ដ្បិត ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​ដែលនៅស្រែចម្ការ នឹងសុខសាន្តជាមួយលោក​ដែរ។ \v 24 លោក​នឹង​មានសុវត្តិភាព​នៅ​ក្នុង ទី​លំ‌នៅ​របស់​លោក ហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វ ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។ \v 25 លោក​នឹង​ឃើញ​ពូជ‌ពង្ស​របស់​លោក កើន​ចំនួន​ច្រើន​ឡើង កូន​ចៅ​របស់​លោក​កើន​ចំនួន ដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។