Chan_Sy_km_job_text_ulb/42/10.txt

1 line
1.6 KiB
Plaintext

\v 10 ពេល​លោក​យ៉ូប​ទូល‌អង្វរ​ឲ្យ​មិត្ត‌របស់​លោក ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​លោក​ឲ្យ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ។ ព្រះ‌អម្ចាស់​ប្រទាន​ទ្រព្យឲ្យ​លោក​​ពីរ​ដង​ច្រើន​លើស​មុន។ \v 11 បងប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សម្តែង​ការ​អាណិត‌អាសូរ និង​សម្រាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​លោក។