Chan_Sy_km_job_text_ulb/24/05.txt

1 line
1.0 KiB
Plaintext

\v 5 មើល! អ្នកក្រីក្រទាំងនោះនាំគ្នាទៅធ្វើការ នៅទីវាលសត្វលា ក្នុងទី​រហោ‌ស្ថាន ហើយស្វែរកអាហារដោយចិត្តទុកដាក់ ប្រហែលជានឹងបាន​អាហារ​សម្រាប់​ខ្លួន និង​កូន​ចៅ​របស់​គេ។ \v 6 ពួកអ្នកក្របានចូលទៅច្រូតនៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ នៅពេលយប់ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ របស់​មនុស្ស​អាក្រក់​។ \v 7 ពួកគេ ​ដេក​ខ្លួន​ទទេ​មួយ​យប់​ទាល់​ភ្លឺ ឥត​មានសម្លៀកបំពាក់ទេ ហើយពួកគេក៏គ្មានភួយនៅ​ពេល​រងាដែរ។