Chan_Sy_km_job_text_ulb/16/11.txt

1 line
893 B
Plaintext

\v 11 ព្រះជាម្ចាស់​បាន​ប្រគល់​ខ្ញុំ​ទៅមនុស្សទមិឡ​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួកអាក្រក់។ \v 12 ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ព្រះ‌អង្គ​បាន​បំបាក់​បំបែក​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាប់​កញ្ចឹង​ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កម្ទេច​ផង ព្រះ‌អង្គ​បាន​បញ្ឈរ​ខ្ញុំ​ឡើង ទុក​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ។