Chan_Sy_km_job_text_ulb/10/12.txt

1 line
904 B
Plaintext

\v 12 ព្រះអង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​ទូលបង្គំ ព្រះអង្គ​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។ \v 13 ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗ ដែល​ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ។ \v 14 បើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប ព្រះនឹងចំណាំទុក ហើយ​ព្រះអង្គ​មិន​ព្រម​លើក‌លែង​ទោស ឲ្យ​ទូលបង្គំ​ទាល់​ទេ។