\v 10 យើង​បាន​កំណត់​ព្រំ‌ដែន​ឲ្យ​សមុទ្រ យើង​បាន​ទប់​សមុទ្រ​ជាប់ ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។ \v 11 យើង​បញ្ជា​ទៅ​សមុទ្រ​ថា ចូរ​មក​ត្រឹម​នេះ ប៉ុន្តែកុំ​ទៅ​ហួស​ដល់​ខាង​នោះ ចូរ​ឲ្យ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់ ត្រង់​កន្លែង​នេះ។