កិត្តិយសទាំងនេះតែងតែនៅជាមួយខ្ញុំជានិច្ច កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសាជាថ្មី ដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។ មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។
បន្ទាប់ពីខ្ញុំនិយាយផុតហើយនោះ គ្មាននរណាប្រកែកតវ៉ាទេហើយពាក្យខ្ញុំធ្លាក់ទៅលើគេ ដូចជាទឹកស្រក់លើពួកគេ។